ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ៖ មូលដ្ឋាននិងអ្នកម៉ៅការត្រូវតែសកម្មជាងមុន​ក្នុងការសាងសង់ផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang

នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន និងតភ្ជាប់តាមអនឡាញជាមួយមូលដ្ឋាន ដើម្បីស្វែងយល់ពីស្ថានភាព លុបបំបាត់ការលំបាកនិងឧបសគ្គ ជំរុញការកសាងគម្រោងផ្លូវល្បឿនលឿន Chau Doc (An Giang) - Can Tho - Soc Trang។

គម្រោងនេះមានប្រវែងសរុបជាង ១៨៨ គ.ម ឆ្លងកាត់ខេត្តក្រុងចំនួន ៤ ដែលមានគន្លងផ្លូវចំនួន  ៤; ចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៣ ដោយរំពឹងថា នឹងបញ្ចប់ជាស្ថាពរនូវខ្សែផ្លូវទាំងមូលនៅឆ្នាំ ២០២៦ ហើយដាក់ឲ្យដំណើរការនូវគម្រោងទាំងមូលឆ្នាំ ២០២៧។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ nhandan.vn

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long ជាពិសេសខេត្ត An Giang, Hau Giang, Soc Trang, ទីក្រុង Can Tho និងអ្នកម៉ៅការត្រូវសម្របសម្រួលនិងអនុវត្តគម្រោងឱ្យបានឆាប់រហ័ស ធានាគុណភាពគម្រោង; ដាក់ពង្រាយផ្លូវល្បឿនលឿនដោយធានាវឌ្ឍនភាព និងសុវត្ថិភាព៕

top