ប្រមុខក្រសួង សាខា និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងទាំងស្រុង ប្រសិនបើកើតឡើងករណីទូកនេសាទរំលោភបំពាន ឬពន្យាពេលការដក "កាតលឿង" IUU។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំតាមអនឡាញលើកទី ២៣ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញត្តិ(IUU) នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមអនឡាញលើកទី ២៣ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ រូបថត៖ VGP/Nhat Bac
យោងតាមរបាយការណ៍ នាសប្តាហ៍កន្លងទៅ ក្រសួង សាខា និងមូលដ្ឋាននានា បានបំពេញភារកិច្ចចំនួន ៨៥/៩៩ (កើន ៣០ បើធៀបនឹងសប្តាហ៍មុន) ហើយកំពុងបន្តដាក់ពង្រាយភារកិច្ចចំនួន ១៤ នៅសេសសល់ តាមកាលវិភាគដែលនាយករដ្ឋមន្ត្រីបានកំណត់។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ “ប្រមុខក្រសួង សាខា និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងទាំងស្រុង ប្រសិនបើកើតឡើងស្ថានភាពទូកនេសាទរំលោភបំពាន ឬពន្យារពេលការដក "កាតលឿង" IUU។ ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យយ៉ាងពេញលេញលើមូលដ្ឋានទិន្នន័យនេសាទ មូលដ្ឋានទិន្នន័យជាតិស្តីពីការនេសាទ និងដោះស្រាយការរំលោភបំពានក្នុងវិស័យនេសាទ។ ខ្ញុំសូមស្នើឱ្យក្រសួង ផ្នែក និងជាពិសេសមូលដ្ឋាននានា ដោះស្រាយបញ្ហានេះយ៉ាងតឹងរ៉ឹង។ ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ក្រុមអធិការរបស់ EC និងផ្តល់ព័ត៌មានដើម្បីធានាបាននូវភាពពេញលេញ ភាពស៊ីសង្វាក់គ្នារវាងក្រសួង ផ្នែក និងមូលដ្ឋាននានា”។
នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួងការពារប្រទេស ដើម្បីដាក់ពង្រាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទប្បញ្ញត្តិសម្របសម្រួលអន្តរផ្នែក ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ បណ្តាក្រសួងនិងផ្នែក គួរតែពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យ និងណែនាំឲ្យមូលដ្ឋាននានាតាមឆ្នេរសមុទ្រដែលមានទូកនេសាទ ត្រៀមរៀបចំខ្លឹមសារដោយប្រុងប្រយ័ត្ន ដើម្បីធ្វើការជាមួយក្រុមអធិការទី ៥របស់ EC។
“ម្ចាស់ការមានទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល របស់គណៈកម្មការអឺរ៉ុប ដើម្បីបញ្ជាក់និងផ្តល់ព័ត៌មានចាំបាច់សម្រាប់បម្រើការងារត្រួតពិនិត្យ។ ដោះស្រាយយ៉ាងហ្មត់ចត់នូវការបំពេញកំណត់ត្រាតាមដានប្រភពដើម ទិន្នន័យនេសាទជាតិ និងប្រកាសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយ។ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវប្រភពជលផលដែលនាំចូលវៀតណាម ដោយធានាទប់ស្កាត់ទាំងស្រុង នូវជលផលដែលត្រូវបាននេសាទខុសច្បាប់ ចូលមកវៀតណាម”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យទីភ្នាក់ងារសមត្ថកិច្ចគ្រប់គ្រងទូកនេសាទដែលចូលនិងចេញពីកំពង់ផែ ដោះស្រាយយ៉ាងតឹងរ៉ឹងនូវទូកនេសាទដែលមិនបំពេញលក្ខណ្ឌប្រតិបត្តិការ; បញ្ជាក់និងប្រមូលព័ត៌មានពេញលេញអំពីអ្នកនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស ដែលត្រូវបានប្រគល់មកវិញ ដើម្បីឱ្យទីភ្នាក់ងារសមត្ថកិច្ចដោះស្រាយតាមបទប្បញ្ញត្តិ។ ទន្ទឹមនឹងនោះ ត្រូវនាំចេញគោលនយោបាយជាបន្ទាន់ដើម្បីផ្លាស់ប្តូរមុខរបរ បង្កើតមុខរបរចិញ្ជឹមជិវិតប្រកបដោយស្ថេរភាពសម្រាប់អ្នកនេសាទ មុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥៕