ក្នុងកម្មវិធីបំពេញការងារនៅខេត្ត Quang Tri រសៀលថ្ងៃទី ២៦ កក្កដា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចុះពិនិត្យ និងដឹកនាំការជំរុញការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត Quang Tri រួមមានៈ គម្រោងផ្លូវល្បឿនលឿន Van Ninh - Cam Lo; គម្រោងសាងសង់ព្រលានយន្តហោះ Quang Tri; គម្រោងវិនិយោគសាងសង់កំពង់ផែ My Thuy។
លោកនាយករដ្ឋមន្ត្រីចុះពិនិត្យគម្រោងនៅកំណាត់ Van Ninh - Cam Lo (រូបថត៖ VOV)
អញ្ជើញពិនិត្យគម្រោងផ្លូវល្បឿនលឿន
Van Ninh - Cam Lo នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ
បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អ្នកម៉ៅការ
ដោយស្មារតី “ជំនះព្រះអាទិត្យ និងជំនះភ្លៀង” ដើម្បីបង្ហើយគម្រោងនេះ ដាក់ឱ្យដំណើរការនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំនេះ។
អញ្ជើញពិនិត្យការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋាន
Quang Tri នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ
បានគូសបញ្ជាក់ថា៖ អាកាសយានដ្ឋាន Quang Tri ស្ថិតនៅតំបន់ដែលមានផ្លូវល្បឿនលឿន
ហើយនាពេលខាងមុខគឺផ្លូវរថភ្លើងល្បឿនលឿនជិតកំពង់ផែសមុទ្រ ... ទន្ទឹមនឹងនោះ
ផ្ទៃដីធំនៅទីនេះកំពុងត្រូវបានធ្វើអាជីវកម្ម និងប្រើប្រាស់ជាចម្បងសម្រាប់ដាំដំណាំ
និងអភិវឌ្ឍន៍កសិកម្ម នាំមកនូវតម្លៃទាប។ លោកនាយករដ្ឋមន្ត្រីបានដឹកនាំការស្រាវជ្រាវ
និងអភិវឌ្ឍតំបន់នេះ រួមមានៈ ឧស្សាហកម្មអាកាសចរណ៍ តំបន់ទីក្រុង អាកាសយានដ្ឋាន
ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងសេវាកម្ម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពន្លឿនការអនុវត្តដំណាក់កាលទី
១ នៃគម្រោងនាពេលខាងមុខ ច្បាស់ជាត្រូវបង្ហើយការសាងសង់អាកាសយានដ្ឋាន Quang
Tri នៅខែកក្កដា ឆ្នាំ ២០២៦៕