នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ (Pham Minh Chinh) បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ បោះឆ្នោតជាលើកដំបូង ដើម្បីជ្រើសរើសបុគ្គលដែលមានសមត្ថភាព និងសក្តិសមបំផុត ធ្វើជាតំណាងរដ្ឋសភា នីតិកាលទី១៦
នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែមីនា ក្នុងបរិយាកាសរីករាយ នៃទិវាបុណ្យធំរបស់ជាតិ រួមជាមួយអ្នកបោះឆ្នោតជិត ៧៩ លាននាក់ នៅទូទាំងប្រទេស នៅមណ្ឌលបោះឆ្នោតលេខ២១ សង្កាត់តីហូ (Tay Ho) ទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញទៅបោះឆ្នោតជាលើកដំបូង ដើម្បីជ្រើសរើសអ្នកតំណាងដែលសក្តិសមបំផុត ធ្វើជាតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១។
នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ និងភរិយា ជាមួយអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតលេខ ២១ សង្កាត់តីហូ
ទីក្រុងហាណូយ។ រូបថត៖ យឿងយ៉ាង/VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងភរិយា ព្រមទាំងអ្នកបោះឆ្នោត ធ្វើពិធីគោរពទង់ជាតិ និងបើកការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ២១សង្កាត់តីហូ
ទីក្រុងហាណូយ។ រូបថត៖ យឿងយ៉ាង/VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងភរិយា អញ្ជើញបោះឆ្នោត នៅមណ្ឌលបោះឆ្នោតលេខ ២១ សង្កាត់តីហូ ទីក្រុងហាណូយ។ រូបថត៖ យឿងយ៉ាង/VNA
- ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម