ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកផាម មិញជីញ ដាក់ចេញសំណើរធានាយុទ្ធសាស្ត្រចំនួន ៣ លើការជំរុញកំណើន

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងយ៉ូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ នៅក្នុងកិច្ចប្រជុំកំពូល G២០ ឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រីបានដាក់ចេញសំណើរយុទ្ធសាស្ត្រចំនួន ៣ អំពីការជំរុញកំណើនប្រកបដោយចីរភាព និងមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ។
  ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូល G២០ (រូបថត៖ Lai Hoa/VOV)  
  លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល G២០ (រូបថត៖ Lai Hoa/VOV)  
  លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ចូលរួមកិច្ចប្រជុំកំពូល G២០ (រូបថត៖ Lai Hoa/VOV)  

នៅថ្ងៃធ្វើការដំបូង លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងថ្នាក់ដឹកនាំបានចូលរួមវគ្គពិភាក្សាសំខាន់ៗចំនួនពីរ ដោយមានប្រធានបទ៖ "ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងរួមបញ្ចូល - មិនទុកនរណាម្នាក់ ចោលនៅពីក្រោយ" និង "ការចូលរួមចំណែករបស់ G២០ ចំពោះពិភពលោកដែលពឹងផ្អែកលើខ្លួនឯង"។ ដូច្នេះ ថ្នាក់ដឹកនាំបានផ្តោតការពិភាក្សា និងការឯកភាពលើទិសដៅសំខាន់ៗមួយចំនួនស្តីពីការកសាងសេដ្ឋកិច្ច តួនាទីនៃពាណិជ្ជកម្ម កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុជាដើម។

“ធានាស្ថិរភាពសម្រាប់ការអភិវឌ្ឍក្នុងទំនាក់ទំនងអន្តរជាតិ នយោបាយពិភពលោក និងម៉ាក្រូសេដ្ឋកិច្ចសកល។ ក្រុមប្រទេស G២០ នាំមុខគេក្នុងការកសាងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយការគោរពគ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយចំពោះជម្លោះ បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ សម្របសម្រួលគោលនយោបាយដើម្បីទប់ស្កាត់ហានិភ័យជាប្រព័ន្ធ ឆ្លើយតបទៅនឹងវិបត្តិ កំណត់របាំងពាណិជ្ជកម្ម កាត់បន្ថយការបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់។ លើកកម្ពស់គំនិតផ្តួចផ្តើមបំប្លែងបំណុល ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សកល”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ។

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានស្នើឱ្យក្រុមប្រទេស G២០ បង្កើនកិច្ចសហប្រតិបត្តិការ   គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងគោលនយោបាយពាណិជ្ជកម្មយុត្តិធម៌ សម្របសម្រួលផលប្រយោជន៍ អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងកែលម្អសមត្ថភាពផ្លាស់ប្តូរឌីជីថល បំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសនានា។

ក្នុងពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រុមប្រទេស G២០ និងយន្តការពហុភាគីបង្កើនការសន្ទនា កសាងក្របខ័ណ្ឌអភិបាលកិច្ចសកលសុខដុមរមនា្យ រវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន រវាងបច្ចុប្បន្ននិងអនាគត។ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត ការប្រែប្រួលអាកាសធាតុ ការបង្ការគ្រោះមហន្តរាយ ជំងឺរាតត្បាតជាដើម៕


top