នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ មានអត្ថបទសរសេរស្តីពី “ប្រញាប់ប្រញាល់ជំនះរាល់ផលវិបាកនៃខ្យល់ព្យុះនិងទឹកជំនន់ ស្ថិរភាពជីវភាពរស់ នៅរបស់ប្រជាជន ស្តារផលិតកម្មនិងអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា"។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំសន្និសិទស្តីពីការជំនះពុះពារជាបន្ទាន់នូវផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស ស្តារឡើងវិញនូវផលិតកម្ម និងជំរុញកំណើន (រូបថត៖ baochinhphu.vn)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា
ការជំនះពុះពារជាបន្ទាន់នូវផលវិបាកនៃព្យុះទីហ្វុង Yagi និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស
ត្រូវបានកំណត់ថា ជាការងារសំខាន់និងបន្ទាន់ ជាពិសេសសម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់
និងកងកម្លាំងមុខងារក្នុងតំបន់។
ទន្ទឹមនឹងនោះ
ចាំបាច់ត្រូវផ្តោតលើការស្តារផលិតកម្មនិងអាជីវកម្ម
លើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការគ្រប់គ្រងអតិផរណា។
នេះគឺជាភារកិច្ចដែលមានសារៈសំខាន់ជាពិសេស។ ក្រសួង
សាខានិងមូលដ្ឋានត្រូវផ្តោតលើការពិនិត្យឡើងវិញនូវយន្តការនិងគោលនយោបាយនានា
ដើម្បីផ្តល់ជំនួយទាន់ពេលវេលា។ អនុវត្តដំណោះស្រាយគោលនយោបាយរូបិយវត្ថុ
បន្ថែមធនធានដើម្បីអនុវត្តគោលនយោបាយឥណទានអនុគ្រោះសម្រាប់ធនាគារគោលនយោបាយសង្គម; ផ្តោតលើការស្តារសមត្ថភាពផលិតកម្មកសិកម្មឡើងវិញជាបន្ទាន់...។
ទាក់ទងនឹងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការគ្រប់គ្រងអតិផរណា
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៤ និងឆ្នាំ ២០២៥
ក្រសួងស្ថាប័ននិងមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់លើការតាមដានយ៉ាងដិតដល់និងប្រកាន់ខ្ជាប់នូវស្ថានភាពទីផ្សារ
និងតម្លៃ; ធានានូវការផ្គត់ផ្គង់ទំនិញគ្រប់គ្រាន់
រក្សាស្ថិរភាពតម្លៃនៃទំនិញសំខាន់ៗ
និងវត្ថុធាតុដើមសម្រាប់ជីវភាពនិងផលិតកម្មអាជីវកម្ម; កុំឱ្យមានការខ្វះខាតស្បៀងអាហារកើតឡើងជាដាច់ខាត;
បន្តស្រាវជ្រាវការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលឡើងវិញក្នុងទិសដៅបៃតង
និរន្តរភាពនិងស្របតាមលក្ខខណ្ឌធម្មជាតិរបស់ប្រទេសនិងតម្រូវការរបស់ប្រជាជន...។ ជាមួយគ្នានោះ
ជំរុញការបើកចំណាយដើមទុនវិនិយោគសាធារណៈ ពន្លឿនវឌ្ឍនភាពការងារនិងគម្រោងជាតិសំខាន់ៗ
ដែលមានលក្ខណៈអន្តរខេត្ត អន្តរតំបន់ និងតភ្ជាប់ជាតិ តំបន់ និងអន្តរជាតិ៕