ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើឱ្យ​អនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងអំណាចក្នុងការងារនីតិបញ្ញត្តិ

នៅរសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល​ក្នុង​ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានធ្វើជាអធិបតីក្នុងសម័យប្រជុំ​ស្តីពីប្រធានបទច្បាប់នៃ​ខែកញ្ញា ដោយផ្តល់យោបល់លើខ្លឹមសារដែលត្រូវការរៀបចំសម្រាប់សម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងសម័យប្រជុំស្តីពីការតាក់តែងច្បាប់នៅ​​ខែកញ្ញា។ រូបថត៖ VNA

នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យ​សម្រេច​ជាបន្ទាន់នូ​វសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត​សម្រាប់ដាក់ជូនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦ នៅខែតុលាខាងមុខ​។ តាម​ផែនការ រដ្ឋាភិបាលនឹងដាក់ជូន​សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត​ចំនួន ៤៥ ដោយផ្តោតលើវិស័យដែលនៅ​មានឧបសគ្គជាច្រើនដូចជា៖ ថវិកា ការវិនិយោគ ពន្ធ ដីធ្លី លំនៅដ្ឋាន អចលនទ្រព្យ និងការរៀបចំភ្នាក់ងារស៊ើបអង្កេតព្រហ្មទណ្ឌ។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VNA

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានភាពបន្ទាន់ក៏ដោយ ការងារនីតិបញ្ញត្តិ​ត្រូវតែហ្មត់ចត់ ស្របគ្នា និងអាចធ្វើទៅបាន; ​ផ្តោតលើការលុបបំបាត់ឧបសគ្គ ការដោះសោធនធាន ការបង្កើតឱកាសអភិវឌ្ឍន៍ថ្មី និងការលុបបំបាត់ភាពលំអៀង និងផលប្រយោជន៍ជាក្រុម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកសាងច្បាប់សម្រាប់តែបញ្ហាដែលច្បាស់លាស់ និងត្រូវបានផ្ទៀងផ្ទាត់ដោយការអនុវត្តជាក់ស្តែងប៉ុណ្ណោះ; មិន​បង្កើត​យន្តការ "សុំ - ឱ្យ" ; កាត់បន្ថយលក្ខខណ្ឌអាជីវកម្ម និងថ្លៃដើមអនុលោម; មិនរុញច្រានការលំបាកទៅលើប្រជាជន និងអាជីវកម្មឡើយ។ ឯកសារណែនាំត្រូវតែរៀបចំក្នុងពេលដំណាលគ្នា និងចេញផ្សាយ​យ៉ាងទាន់ពេលវេលា; ការ​យកមតិយោបល់​របស់អាជីវកម្ម អ្នកជំនាញ និងមុខសញ្ញាដែលរងផលប៉ះពាល់ ត្រូវការអនុវត្តន៍ជាក់​ស្តែង ដែលរួមចំណែកដល់ការ​សម្រេចប្រព័ន្ធច្បាប់​ប្រកប​ដោយសមកាលកម្ម និងទំនើប៕


top