ព័ត៌មាន នាយករដ្ឋមន្ត្រីស្នើឱ្យវិស័យការទូតលើកកម្ពស់កម្រិតការទូតពហុភាគីរបស់វៀតណាម 10/11/2025 នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ក្រសួងការបរទេស ដំណាក់កាល ២០២៥-២០៣០។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងក្នុងមហាសន្និបាត។ រូបថត៖ VNAនៅក្នុងមហាសន្និបាតនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យវិស័យការទូតបន្តលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវ ច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ និងវិធីសាស្រ្ត អនុវត្តកិច្ចការបរទេសលើគ្រប់វិស័យ; កសាងវិស័យការទូតលើគ្រប់ជ្រុងជ្រោយ និងទំនើប ដែលពោរពេញទៅដោយអត្តសញ្ញាណការទូតវៀតណាម - រឹងមាំក្នុងគោលការណ៍ បត់បែនក្នុងយុទ្ធសាស្ត្រ មានភាពមនុស្សធម៌និងសប្បុរសក្នុងការប្រតិបត្តិ រឹងប៉ឹងចំពោះផលប្រយោជន៍ជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “បំពេញល្អជាងទៀតនូវតួនាទីតភ្ជាប់៖ បង្កើនការទូតទ្វេភាគីដើម្បីភ្ជាប់ទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស; តភ្ជាប់សេដ្ឋកិច្ច; តភ្ជាប់វប្បធម៌; តភ្ជាប់ឌីជីថលនិងបច្ចេកវិទ្យា; តភ្ជាប់មនុស្ស...។ “បំពេញល្អជាងទៀត” បេសកកម្មអន្តរជាតិ; លើកកម្ពស់កម្រិតនៃការទូតពហុភាគីរបស់វៀតណាម; បន្តលើកកម្ពស់តួនាទីនិងឋានៈរបស់ប្រទេសជាតិក្នុងការចូលរួមយ៉ាងសកម្មលើការបង្កើតនិងកែទម្រង់អភិបាលកិច្ចសកល ជាពិសេសនៅក្នុងវេទិកា និងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ”។លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានប្រគល់រង្វាន់ និងលើកតម្លើងគំរូឆ្នើមៗក្នុងដំណាក់កាល ២០២០-២០២៥។ រូបថត៖ VNAក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ការអនុវត្តចលនាប្រឡងប្រណាំងដោយមជ្ឈិមបំផុសឡើង វិស័យការទូតសម្រេចបានសមិទ្ធផលលេចធ្លោ ដែលជាចំណុចភ្លឺស្វាងមួយក្នុងកិច្ចការបរទេស។ ទាក់ទងនឹងការទូតពហុភាគី វៀតណាមបានបំពេញដោយជោគជ័យរាល់ តួនាទីសំខាន់ៗដូចជា៖ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១; ប្រធានអាស៊ាននៅឆ្នាំ ២០២០; រៀបចំវេទិកាអនាគតអាស៊ានដោយជោគជ័យ សម្របសម្រួលរៀបចំប្រកបដោយជោគជ័យ ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕

នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ក្រសួងការបរទេស ដំណាក់កាល ២០២៥-២០៣០។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងក្នុងមហាសន្និបាត។ រូបថត៖ VNAនៅក្នុងមហាសន្និបាតនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យវិស័យការទូតបន្តលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវ ច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ និងវិធីសាស្រ្ត អនុវត្តកិច្ចការបរទេសលើគ្រប់វិស័យ; កសាងវិស័យការទូតលើគ្រប់ជ្រុងជ្រោយ និងទំនើប ដែលពោរពេញទៅដោយអត្តសញ្ញាណការទូតវៀតណាម - រឹងមាំក្នុងគោលការណ៍ បត់បែនក្នុងយុទ្ធសាស្ត្រ មានភាពមនុស្សធម៌និងសប្បុរសក្នុងការប្រតិបត្តិ រឹងប៉ឹងចំពោះផលប្រយោជន៍ជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “បំពេញល្អជាងទៀតនូវតួនាទីតភ្ជាប់៖ បង្កើនការទូតទ្វេភាគីដើម្បីភ្ជាប់ទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស; តភ្ជាប់សេដ្ឋកិច្ច; តភ្ជាប់វប្បធម៌; តភ្ជាប់ឌីជីថលនិងបច្ចេកវិទ្យា; តភ្ជាប់មនុស្ស...។ “បំពេញល្អជាងទៀត” បេសកកម្មអន្តរជាតិ; លើកកម្ពស់កម្រិតនៃការទូតពហុភាគីរបស់វៀតណាម; បន្តលើកកម្ពស់តួនាទីនិងឋានៈរបស់ប្រទេសជាតិក្នុងការចូលរួមយ៉ាងសកម្មលើការបង្កើតនិងកែទម្រង់អភិបាលកិច្ចសកល ជាពិសេសនៅក្នុងវេទិកា និងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ”។លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានប្រគល់រង្វាន់ និងលើកតម្លើងគំរូឆ្នើមៗក្នុងដំណាក់កាល ២០២០-២០២៥។ រូបថត៖ VNAក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ការអនុវត្តចលនាប្រឡងប្រណាំងដោយមជ្ឈិមបំផុសឡើង វិស័យការទូតសម្រេចបានសមិទ្ធផលលេចធ្លោ ដែលជាចំណុចភ្លឺស្វាងមួយក្នុងកិច្ចការបរទេស។ ទាក់ទងនឹងការទូតពហុភាគី វៀតណាមបានបំពេញដោយជោគជ័យរាល់ តួនាទីសំខាន់ៗដូចជា៖ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១; ប្រធានអាស៊ាននៅឆ្នាំ ២០២០; រៀបចំវេទិកាអនាគតអាស៊ានដោយជោគជ័យ សម្របសម្រួលរៀបចំប្រកបដោយជោគជ័យ ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕