ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំនៅវេទិកា “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ


 ទិដ្ឋភាពនៃកិច្ចប្រជុំសម្រាប់ថ្នាក់ដឹកនាំ នៃវេទិកា ខ្សែក្រវាត់និងផ្លូវ
 

​នាព្រឹក​​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានី ប៉េកាំងនៃប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen​ Xuan Phuc បានចូលរួមសម័យប្រជុំទី១  នៃកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំនៅ “វេទិកា​ខ្សែ​ក្រវាត់​និង​ផ្លូវ​” លើកទី២។

លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ដោយមានប្រធាន បទ “ជំរុញ​ការ​តភ្ជាប់​ដើម្បី​ស្វែង​រកកម្លាំងចលករសម្រា​ប់កំណើនថ្មី”។ នៅទីនេះ ​ថ្នាក់ដឹកនាំ​ពិភពលោក​បាន​ផ្តោត​លើកា​រពិភាក្សា​យ៉ាង​ស៊ីជម្រៅអំ​ពីសកម្មភាពសហប្រតិ បត្តិការនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។ ថ្លែងក្នុងពិធីបើក​កិច្ចប្រជុំ លោក Xi Jinping បានសង្កត់ធ្ងន់ទៅលើគំនិតផ្តួចផ្តើម "ខ្សែ ក្រវាត់និងផ្លូវ" ដែល ផ្តោតលើការ​តភ្ជាប់ហេដ្ឋារ​ចនាសម្ព័ន្ធ ដើម្បីពន្លឿន​កិច្ច សហប្រតិបត្តិការ​និង​ផលិត​កម្ម​ឆ្លាត​វៃតាម​រយៈវិស័យ​សំខាន់ៗ​នៃសេដ្ឋកិច្ច​ ឌីជីថល។

វេទិកា​​ "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបានបិទ នៅរសៀលថ្ងៃទី២៧ខែមេសានេះ ហើយ​ថ្នាក់​ដឹកនាំបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំតុមូលរ​បស់ថ្នាក់ដឹកនាំ​ផងដែរ៕

 

តា​ម​​ VOV5 - វិទ្យុសំឡេង​វៀតណាម


top