នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ វៀតណាម លោក Chrisrtian Berger ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះប្រទេសអាល្លឺម៉ង់បានបង្កើតឡើងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអធិការបតី លោកស្រី Angela Markel។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ហើយវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអាល្លឺម៉ង់ដោយរំពឹងថា ភាគីទាំងពីរនឹងរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ មានជាអាទិ៍វិស័យសេដ្ឋកិច្ច អប់រំបណ្តុះបណ្តាល វប្បធម៌ជាដើម។ លោក Nguyen Xuan Phuc ក៏កោតសរសើរចំពោះសហគ្រាសអាល្លឺម៉ង់មកធ្វើអាជីវកម្មនៅវៀតណាម និងអះអាងថារដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈស្រួលសំរាប់សហគ្រាសទាំងនេះមកវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយជោគជ័យ នៅវៀតណាម។
រីឯ លោក Chrisrtian Berger បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ នានារបស់វៀតណាមដែលបានជម្រុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវប្បធម៌៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម