ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម និងកាណាដា បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងពេលឆាប់ៗនេះ

នាយប់ថ្ងៃទី ២១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី(Mark Carney)។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney)។ រូបថត៖​ VNA

នៅក្នុងកិច្ច​សន្ទនា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាម​ជានិច្ច​កាលចាត់ទុកកាណាដាជា​ដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវអាទិភាពជាក់លាក់មួយចំនួន ដូចជា៖ កាណាដាបន្តបើក​ចំហ​ទីផ្សារសម្រាប់ទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្ម រុក្ខប្រមាញ់​​ និងជលផល; លើកទឹកចិត្តសហគ្រាសកាណាដាឱ្យបង្កើនការវិនិយោគលើ​គម្រោង​សំខាន់ៗក្នុងវិស័យថាមពល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច​វិលជុំនៅវៀតណាម​; បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ការគណនាកង់ទិច និងសេមីកុងដុកទ័រ។ល។

រីឯខ្លួន​វិញ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានបញ្ជាក់ថា វៀតណា​ម​គឺជាដៃគូសំខាន់ជួរមុខរបស់កាណាដានៅក្នុងតំបន់អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​។ លោកក៏បានសម្តែងនូវបំណងចង់ឱ្យ​ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញផលប្រយោជន៍រួមក្នុងវិស័យដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ថាមពល អាកាសចរណ៍ កសិកម្ម សុវត្ថិភាពចំណីអាហារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់។ល។ ទន្ទឹមនឹងនោះ ជំរុញលទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ៕​


top