នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។ រូបថត៖ VNA
នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ជាវិជ្ជមាន រួមទាំងសេចក្តីប្រកាសនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក Donald Trump ផ្អាកការដំឡើងពន្ធគយបដិការ ចំពោះដៃគូពាណិជ្ជកម្មជាច្រើនសម្រាប់រយៈពេល ៩០ ថ្ងៃ; បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តផ្លាស់ប្តូរយោបល់យ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធរបស់អាមេរិក ដើម្បីឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលធានាផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ក្នុងបរិបទបច្ចុប្បន្ន បណ្តាប្រទេសចាំបាច់ត្រូវជំរុញការសន្ទនានិងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសមាហរណកម្មសេដ្ឋកិច្ចពហុភាគីផងដែរ។