ដំណើរទស្សនកិច្ចនោវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិនមានអត្ថន័យដ៏សំខាន់ពិសេសក្នុង "ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ២០២២"។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន (រូបថត៖ VNA)
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន (រូបថត៖ VNA)
នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃការសន្ទនារវាងប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមិទ្ធិផលនៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដំណើរទស្សនកិច្ចនោវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិនមានអត្ថន័យដ៏សំខាន់ពិសេសក្នុង "ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ២០២២" និងអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និង AIPA ឆ្នាំ ២០២២ ព្រមទាំងជឿជាក់ថា បណ្ដាកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន ៤០-៤១ និងមហាសន្និបាត AIPA-៤៣ នៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខ នឹងទទួលបានជោគជ័យផងដែរ៕