នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ពីទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte។ នេះជាការផ្លាស់ប្តូរលើកទី៣រវាងនាយករដ្ឋមន្ត្រីទាំងពីរក្នុងរយៈពេល៦ខែកន្លងមកនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ (រូបថត៖ VGP)
នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ
នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងហូឡង់ក្នុងរយៈពេលកន្លងមក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា
ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Mark Rutte នៅវៀតណាមកាលពីខែវិច្ឆិកាឆ្នាំមុន
បានរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម
និងហូឡង់ ព្រមទាំងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា
ជាពិសេសបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការធ្វើអាជិវកម្មរ៉ែសំខាន់ៗ។
នាពេលខាងមុខ
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ
ដើម្បីជំរុញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ព្រះមហាក្សត្រ
និងម្ចាស់ក្សត្រីហូឡង់; រៀបចំសកម្មភាពអបអរសាទរខួប ៥
ឆ្នាំនៃការអនុវត្តក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៩ - ២០២៤); បន្តទាញយកផលប្រយោជន៍ពីកាលានុវត្តភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប
- វៀតណាម (EVFTA) ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់
១៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី
Pham
Minh Chinh បានស្នើឲ្យហូឡង់ឆាប់សម្រេចការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម
- EU (EVIPA); ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" IUU ក្នុងពេលឆាប់ៗនេះ;
ជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ផែនការមេតំបន់ដីសណ្ដទន្លេ Cuu
Long ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០
និងអភិវឌ្ឍន៍តំបន់ទីក្រុងដោយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរភាគកណ្តាល;
ស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
និងសន្តិសុខ ជាពិសេសលើវិស័យដំឡើងនាវា ការហ្វឹកហ្វឺនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មដែលមានអង្គការ...
ចែករំលែកជាមួយមតិរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh លោកនាយករដ្ឋមន្ត្រី
Mark Rutte បានអះអាងថានឹងបន្ត
លើកទឹកចិត្តសហគ្រាសហូឡង់មកបណ្តាក់ទុននៅវៀតណាមលើវិស័យដូចជា បច្ចេកវិទ្យាខ្ពស់
ការផលិតសៀគ្វីអេឡិចត្រូនិច និងឧបករណ៍ semiconductor កំពង់ផែសមុទ្រ
បច្ចេកវិទ្យាដំឡើងនាវា ការតភ្ជាប់ឡូជីស្ទីក ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ;
ឯកភាពបន្តយកចិត្តទុកដាក់
និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅហូឡង់ធ្វើសមាហរណកម្មប្រកបដោយជោគជ័យ
ក្លាយជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ៕