នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao ដែលមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល
លោក Marco Antonio Diniz Brandao ̣(រូបថត៖ Thống Nhất)
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត លោក Marco Antonio Diniz Brandao អំពីលទ្ធផលដែលទទួលបានក្នុងអាណត្តិរបស់ខ្លួន ដោយរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោក នាយករដ្ឋមន្ត្រីបានចាត់ទុកថា សក្តានុភាពរបស់ប្រទេសទាំងពីរនៅតែធំធេងណាស់ ដើម្បីជំរុញទំហំពាណិជ្ជកម្មិទ្វេភាគីឲ្យកើនឡើងទ្វេដង។
ចំណែកឯ ឯកអគ្គរដ្ឋទូត លោក Marco Antonio Diniz Brandao បានចែករំលែកអំពីមនោសញ្ចេតនាដ៏ល្អប្រសើរក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាម ព្រមទាំងបង្ហាញនូវជំនឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម