នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនពរអ្នកកាសែត Nguyen Thi Hang Nga (រូបថតៈ TTXVN)
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរដល់អ្នកកាសែតជើងចាស់នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា)។
នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្ឃឹមថា អ្នកកាសែតទាំងអស់នឹងបន្តលើកកម្ពស់ស្មារតីបដិវត្តន៍ ដើម្បីរួមចំណែកឲ្យបានច្រើនថែមទៀតសម្រាប់ទីក្រុងនិងប្រទេស ព្រមទាំងផ្តោតលើការអប់រំអំពីប្រពៃណីអ្នកកាសែតបដិ វត្តសម្រាប់ជំនាន់វ័យក្មេងដើម្បីធ្វើត្រាប់តាមនិងសិក្សារៀនសូត្រផងដែរ។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានអបអរសាទរអ្នកកាសែតនៅទូទាំងប្រទេស នឹងមានបំណងចង់ឲ្យអ្នកសារព័ត៌មាន លើកកំពស់ប្រពៃណីនៃរយៈពេល ៩៤ ឆ្នាំ នៃសារព័ត៌មានបដិវត្តន៍វៀតណាម ដើម្បីរួមចំណែកដល់ដំណើរការកសាងប្រទេសជាតិក្នុងដំណាក់កាលថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម