ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានចែករំលែកថា វៀតណាមហៀបនឹងចេញផ្សាយគោលនយោបាយថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតចូលមកប្រទេស រួមទាំងពីវិនិយោគិនសិង្ហបុរីផងដែរ។ លោកបានស្នើឲ្យសិង្ហបុរីជួយឧបត្ថម្ភវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; ពង្រីកនិងដំឡើងកម្រិតបណ្តាញសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ជំនាន់ថ្មី ដោយភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យាខ្ពស់។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក ឡរ៉េន វ៉ុង បានសម្តែងការឯកភាពខ្ពស់ជាមួយការវាយតម្លៃ និងសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម ដោយបញ្ជាក់ថា សិង្ហបុរីគោរពទំនាក់ទំនងជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា។ សិង្ហបុរីនឹងបង្កើនចំនួន VSIP សរុបនៅវៀតណាមឡើងដល់ ៣០ កន្លែងនៅឆ្នាំ ២០២៦។
នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ (រូបថត៖ VNA)
ភាគីទាំងពីរក៏បានបញ្ជាក់ពីការផ្តល់អាទិភាព និងធនធានសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាលឆ្នាំ ២០២៥-២០៣០។ ភាគីទាំងពីរក៏បានឯកភាពលើលទ្ធភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការជួញដូរអគ្គិសនីបំភាយកាបូនទាបឆ្លងដែន ដោយបង្កើតក្របខ័ណ្ឌច្បាប់ និងធានាការអនុវត្តដោយជោគជ័យនូវគម្រោងនាំចេញវាយោអគ្គីសនីពីវៀតណាមទៅកាន់ប្រទេសសិង្ហបុរីផងដែរ។
នៅក្នុងបរិបទអន្តរជាតិដ៏ស្មុគស្មាញមួយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងឆ្នាំ ២០២៧ នៅពេលដែលប្រទេសសិង្ហបុរីធ្វើជាប្រធានអាស៊ាន ខណៈដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC); ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គាំទ្រការសាងសង់ ប្រតិបត្តិការ និងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យជាតិ និងជំរុញការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានជាក់ស្ដែងនិងមានប្រសិទ្ធភាព៕