លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល e-Estonia។ (រូបថត៖ VNA)
តំណាងថ្នាក់ដឹកនាំមជ្ឈមណ្ឌល e-Estonia បានណែនាំដល់លោកនាយករដ្ឋ មន្រ្តីនិងគណៈប្រតិភូវៀតណាមអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល X-Road។ តាមនោះ X-Road គឺជាឆ្អឹងខ្នងនៃរដ្ឋាភិបាលឌីជីថលរបស់អេស្តូនី។ នេះគឺជាវេទិកាសមាហរណ កម្មវិមជ្ឈការ ដែលអនុញ្ញាតឱ្យភ្នាក់ងាររដ្ឋ និងអង្គការឯកជនជាង ១០០០ ផ្លាស់ប្តូរទិន្ន ន័យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ព័ត៌មានទាំងអស់ត្រូវបានធ្វើកូដនីយកម្ម និងកត់ត្រាសការចូលប្រើ។ X-Road គឺជាហេតុផលដែលអេស្តូនីអាចផ្តល់សេវាសាធា រណៈរហូតដល់ជាង ៩៩% តាមប្រព័ន្ធអ៊ីនធឺណិត។
នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមក៏បាស្ដាប់គំនិតផ្តួចផ្តើមផ្លាស់ប្តូរឌីជីថលនៅក្នុងសាលារៀនដូចជា៖ វេទិកា សិក្សាតាមអ៊ីនធឺណិត ប្រព័ន្ធវាយតម្លៃជំនាញឌីជីថល; ក្នុងការថែទាំសុខភាពដូចជា៖ កំណត់ត្រាសុខភាពអេឡិចត្រូនិក វេជ្ជបញ្ជាអេឡិចត្រូនិច; និងនៅក្នុងប្រព័ន្ធ តុលាការដូចជា៖ តុលាការអេឡិចត្រូនិក កំណត់ត្រាសវនាការតាមអ៊ីនធឺណិត៕