នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវនូវលទ្ធផលលេចធ្លោក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ក៏ដូចជាសន្និសីទកិច្ចសហប្រតិបត្តិការនិងវិនិយោគវៀតណាម-ឡាវ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរបានពិនិត្យកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់តាំងពីកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរហូតមកដល់បច្ចុប្បន្ន ព្រមទាំងដោះស្រាយបញ្ហាជាច្រើនដែលនៅសេសសល់ និងបានដាក់ចេញទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំ២០២៥ផងដែរ។
សម្រាប់ភាគីឡាវវិញ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវ គោរព និងផ្តល់អាទិភាពខ្ពស់បំផុតជានិច្ចចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ-វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានស្នើឱ្យក្រសួង ស្ថាប័ននៃប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់អនុវត្តន៍យ៉ាងសកម្មនូវលទ្ធផលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា; ទន្ទឹមនឹងនោះ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពល ទូរគមនាគមន៍ និងទេសចរណ៍។ ល៕