តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី លោក Sifi Ghrieb នាល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) យន្តហោះ ដែលដឹកនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាមមិញជីញ និងលោកជំទាវ រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Houari Boumediene Alger ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស អាល់ហ្សេរី។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី។ (រូបថត៖ VOV)
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី លោក Sifi Ghrieb បានទៅកាន់អាកាសយានដ្ឋានដោយផ្ទាល់ ដើម្បីស្វាគមន៍ និងប្រគល់ផ្កា ជូនលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរី គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការថ្មីៗ ជាពិសេសនៅក្នុងវិស័យដែលវៀតណាម និងអាល់ហ្សេរី មានប្រៀបខ្លាំង និងតម្រូវការបំពេញបន្ថែមគ្នាទៅវិញទៅមក ដូចជាថាមពល ប្រេង ឧស្ម័ន កសិកម្ម រ៉ែ ការកែច្នៃអាហារ និងឧស្សាហកម្មផលិតកម្ម។
នាថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ ព្រម ទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាម និងសហគមន៍ជនវៀតណាមនៅអាល់ហ្សេរី។
ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជនជាតិវៀត ណាមនៅក្រៅប្រទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងជាធនធានដ៏ សំខាន់របស់សហគមន៍ប្រជាជាតិវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវ សេចក្តីសោមនស្សរីករាយដែលបានឃើញសហគមន៍ជនវៀតណាមនៅអាល់ហ្សេរី ជានិច្ចកាលរួមសាមគ្គីគ្នា មានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងធ្វើសមាហរណ កម្មយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា មូលដ្ឋានគ្រឹះដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់ការអភិវឌ្ឍសហគមន៍ជនវៀតណាមនៅអាល់ហ្សេរី៖
“ដំណើរទស្សនកិច្ចលើកនេះនឹងលើកកំពស់ទំនាក់ទំនងរវាងវៀតណាម និង អាល់ហ្សេរី។ ដោយផ្អែកលើមូលដ្ឋាននោះ នឹងមានការតភ្ជាប់សហគ្រាស ការជួប ប្រាស្រ័យរវាងប្រជាជន ការផ្លាស់ប្ដូរវប្បធម៌... តភ្ជាប់សហគ្រាសដើម្បីធ្វើអាជីវកម្ម។ ទីពីរ ការប្រមូលផ្តុំសហគ្រាសនៃប្រទេសទាំងពីរដើម្បីគាំទ្រគ្នាទៅវិញទៅមក អភិវឌ្ឍន៍ សហគ្រាសដើម្បីមានការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ”៕