
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន
នៅក្នុងជំនួបសន្ទនាជាមួយលោក Tsutomu Takebe នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន។ ទន្ទឹមនឹងនោះ លោកក៏បានសម្ដែងជំនឿជាក់ថាទំនាក់ទំនងទ្វេភាគីនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាំមកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងលើពិភពលោក។ នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការដែលលោក Takebe បានសកម្មរៀបចំពិធីបុណ្យជប៉ុន-វៀតណាម នៅវៀតណាម។ ចំពោះបញ្ហាបំរ៉ែបំរួលអាកាសធាតុ ជប៉ុនបានប្រកាសជួយឧបត្ថម្ភបន្ទាន់ជាទឹកប្រាក់ចំនួន២,៥លានដុល្លារអាមេរិក សំរាប់វៀតណាម។
រីឯ លោក Tsutomu Takebe បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងជួយឧបត្ថម្ភវៀតណាមលើកកំពស់ទិន្នផល គុណភាព តំលៃកសិផល បង្កើនកម្លាំងប្រកួតប្រជែងអន្តរជាតិ និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។
ទាក់ទិនដល់គំរោងការណ៍មហាវិទ្យាល័យវៀតណាម-ជប៉ុន លោក Tsutomu Takebe មានគោលបំណងថា៖រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់និងសហប្រតិបត្តិការជិតស្និទ្ធិថែមទៀត ដើម្បីមហាវិទ្យាល័យវៀតណាម-ជប៉ុន ដាក់អោយដំណើការយ៉ាងឆាប់ៗមានប្រសិទ្ធិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម