នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្យហោះដឹកនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio (រូបថត៖ VOV)
|
មកដល់អាកាសយានដ្ឋានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ពីភាគីជប៉ុន មានវត្តមានអនុរដ្ឋមន្ត្រីក្រសួងការបរទេស Miyake Shingo; ប្រធាននាយកដ្ឋានពិធីការ, ក្រសួងការបរទេស - លោកស្រី Shino Mitsuko; ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព វៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam និងអណិកជនវៀតណាម នៅជប៉ុន។
តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio; ជួបជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបជប៉ុន; ជួបជាមួយប្រធានបក្សកុម្មុយនិស្តជប៉ុន សម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម អតីតមេដឹកនាំជប៉ុន និងថ្នាក់ដឹកនាំមូលដ្ឋាននៃប្រទេស ជប៉ុន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទជំរុញការវិនិយោគនៅប្រទេសជប៉ុន មានកិច្ចសន្ទនាជាមួយសហព័ន្ធធុរកិច្ចជប៉ុន (Keidanren); ជួបជាមួយថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសហគ្រាសឈានមុខគេរបស់ប្រទេសជប៉ុន។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចំណាយពេលជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅប្រទេសជប៉ុនផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម