នាយករដ្ឋមន្ត្រី និងលោកជំទាវបានថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង។ រូបថត៖ VOV
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបច្ចុប្បន្ននេះ មិនដែលល្អប្រសើរជាងពេលណាៗទាំងអស់ លើគ្រប់វិស័យនោះទេ។ ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន វៀតណាមរស់នៅ ធ្វើការ សិក្សា និងស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ យោងតាមលោកនាយករដ្ឋមន្ត្រី ជន វៀតណាមនៅឯបរទេសដែលទទួលបានជោគជ័យ គឺរួមចំណែកដល់ប្រទេសជាតិ និងទំនាក់ទំនងទ្វេភាគី នេះក៏ជាជោគជ័យរបស់ប្រទេសជាតិ បក្ស និងរដ្ឋផងដែរ៕