នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលើកតម្កើងនិងប្រគល់ កិត្តនាមកសិករវៀតណាមឆ្នើម
នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីលើកតម្កើង និងប្រគល់ កិត្តនាមកសិករវៀតណាមឆ្នើម ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។
អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យស្ថាប័ន តំបន់គ្រប់ជាន់ថ្នាក់ និងសមាគមកសិករ វៀតណាម គប្បីប្រមូលផ្តុំអនុវត្តព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពរាល់ភារកិច្ច ដំណោះស្រាយដោយផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី។ លោកមានប្រសាសន៍ថា៖
“សមាគមកសិករត្រូវមានដំណោះស្រាយជួយឧបត្ថម្ភជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ជួយឲ្យប្រជាជនបង្កើនការតភ្ជាប់ រៀបចំឡើងវិញផលិតកម្មតាមទិសផលិត ទំនិញទ្រង់ទ្រាយធំនិងរួមជាមួយសហគ្រាសចូលរួមផលិតកម្មអាជីវកម្ម។ ពីការផលិត តាមលក្ខណៈប្រពៃណីទៅកាន់បច្ចេកវិទ្យាខ្ពស់ ជាពិសេសបង្កើនការផ្សព្វផ្សាយនូវគំរូ កសិកផលិតពូកែនិងលើកទឹកចិត្តការអភិវឌ្ឍន៍ សហគ្រាសធ្វើអាជីវកម្មក្នុងតំបន់ជន បទ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម