នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang (វៀតណាម) នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស
ប្រធានរដ្ឋចិន លោក Xi Jinping
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមស្វិតស្វាញនឹងគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុបែប ពហុភាគីទំនាក់ទំនងអន្តរជាតិ ហើយ បក្សនិងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយចិន។ នាយករដ្ឋមន្ត្រី វៀតណាមបានស្នើឲ្យលោក Xi Jinping បន្តផ្តោតការយកចិត្តទុកដាក់និងការ បញ្ជាណែនាំ ដើម្បីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ទន្ទឹមជាមួយគ្នានោះស្នើឲ្យភាគីទាំងពីរ អនុវត្តត្រឹមត្រូវ រាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ និងត្រួតពិនិត្យល្អលើការខ្វែងគំនិត រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើត។
រីឯខ្លួនវិញ លោក Xi Jinping បានជួនពប្រទេសវៀតណាមបានរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់ APEC ២០១៧។ ប្រធានរដ្ឋចិនបានផ្ញើការសាកសួរសុខទុកដល់បក្ស រដ្ឋាភិបាលនិងប្រជាជនតំបន់ ដែលត្រូវរងការខូចខាតដោយគ្រោះធម្មជាតិនាពេលកន្លងទៅ ព្រមទាំងប្រកាសថា រដ្ឋាភិបាលចិនផ្តល់ជំនួយឧបត្ថម្ភជាប្រាក់ចំនួន ១០លានយន់ជួយជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ។ លោកអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិន យកចិត្តទុកដាក់លើការពង្រឹងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម