ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសយន្តការពិសេសនៅក្រុង Da Lat


នាយករដ្ឋមន្ត្រី​លោក​ Nguyen Xuan Phuc ថ្លែងអនុសាសន៍

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Da Lat ខេត្ត Lam Dong បានរៀបចំ​ពិធីប្រកាសយន្តការ គោលនយោបាយពិសេសសម្រាប់អភិវឌ្ឍន៍ទីក្រុង Da Lat និងតំបន់នានាជាប់ជាមួយនឹងខេត្ត Lam Dong។ ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីនេះ។ នៅក្នុងពិធី នេះ យន្តការគោលនយោបាយពិសេសចំនួន៥សម្រាប់អភិវឌ្ឍន៍ក្រុង Da Lat និងតំបន់ទាក់ទិននានាត្រូវបានប្រកាស់ដល់ប្រជាជន សហគមន៍អង្គភាពអាជីវកម្ម វិនិយោគិនជាតិនិងអន្តជាតិ។​នោះគឺគោលនយោបាយលើកលែងពន្ធលើដី សម្បទានចំពោះគម្រោងការសាងសងមណ្ឌលទេសចរណ៍ជាតិនិងមណ្ឌលទេស ចរណ៍ពិសេសរបស់ក្រុង
 លើកលែងពន្ធនាំចូលសម្ភារៈសម្រាប់វិនិយោគផ្ទះ កញ្ជក់ បណ្តាញផលិតស្ពៃ ផ្កាដែលអនុវត្តតាមបច្ចេកវិទ្យាខ្ពស់និងយន្តការ​ពិសេសមួយចំនួនទៀត។ លោក Vu Ngoc Hiep ប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Da Lat បានឲ្យដឹងថា៖

“យន្តការពិសេសសម្រាប់ទីក្រុង​Da Lat ជាឱកាសសំខាន់ ដើម្បីទីក្រុង Da Lat ផ្ទេរផ្តូរទៅឱកាសអភិវឌ្ឍន៍ថ្មី ជាពិសេសគឺដោះស្រាយរាល់បញ្ហាជំពាក់ជំពិនក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន។ដោយក្រុមយន្តការគោលនយោបាយ​ពិសេស​ចំនួន៥នេះ នឹងជាគ្រឹះរឹងមាំសម្រាប់ទីក្រុងនិងតំបន់ជំវិញពង្រីកយ៉ាងខ្លាំងនូវ សក្តានុភាពនិងប្រៀបខ្លាំងរបស់ខ្លួន”។

 មុននោះ នារសៀលថ្ងៃទី៤មិថុនា នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​ខេត្ត Lam Dong ស្តីពីបញ្ហាសេដ្ឋកិច្ចសង្គម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ការដែល ខេត្ត Lam Dong ប្រមូលផ្តុំល្អរាល់ប្រភពកម្លាំង ផ្សព្វផ្សាយប្រកបដោយជោគជ័យនូវផលិតផលរបស់តំបន់តាមរយៈពិធីបុណ្យនានា ដោយរូបភាពសមស្រប៕

តាម VOV5- វិទ្យុសម្លេងវៀតណាម



top