នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណើរការរៀបចំ កុំឲ្យការងារជាប់គាំង ជាពិសេសការងារទាក់ទងនឹងប្រជាជន។ សមត្ថភាពរបស់ក្រសួងគឺក្រសួងជាអ្នកធ្វើ។ ការងារជាសមត្ថកិច្ចរបស់ខេត្តនោះ គឺខេត្តនឹងធ្វើ។ ការងាររបស់ឃុំសង្កាត់ គឺទុកសម្រាប់ឃុំសង្កាត់ធ្វើ។ ធនធានមានសារៈសំខាន់បំផុត។ ដូច្នេះ វិមជ្ឈការនិងវិសហមជ្ឈការត្រូវដើរទន្ទឹមនឹងការបែងចែកប្រភពធនធាន លើកកំពស់សមត្ថភាពអនុវត្តរបស់កម្មាភិបាលក្រោមឱវាទ។ ជាមួយគ្នានេះ បង្កើនការត្រួតពិនិត្យ”។
លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យមានការសុក្រិតប្រព័ន្ធច្បាប់ ទាក់ទងនឹងការរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទន្ទឹមនឹងនោះ ត្រូវធ្វើការងារឲ្យបានល្អក្នុងការរៀបចំ ចាត់តាំង និងដោះស្រាយការងារបុគ្គលិក រៀបចំការិយាល័យ សម្ភារៈ និងស្ថេរភាពប្រតិបត្តិការនៅអង្គភាពរដ្ឋបាលថ្មី៕