ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ អំពាវនាវដល់អង្គភាពអាជីវកម្មនិងប្រជាជនឱ្យចែករំលែកជាមួយប្រជាជនតំបន់ភាគកណ្តាល

នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍ “មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម" ឆ្នាំ ២០២៥ ក្រោមប្រធានបទ "សាមគ្គីភាព - ឆ្ពោះទៅតំបន់ភាគកណ្តាល"។
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍ “មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម" ឆ្នាំ ២០២៥ ។ រូបថត៖ Lại Hoa/VOV  
  នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងព្រឹត្តិការណ៍។ រូបថត៖ Lại Hoa/VOV  
  នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនបានខិតខំប្រឹងប្រែងថែរក្សា លើកកម្ពស់តម្លៃបេតិកភណ្ឌ និងវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាម។ រូបថត៖ Lại Hoa/VOV  

នៅក្នុងពិធី នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងគណៈប្រតិភូបានចំណាយពេលស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានស្លាប់ក្នុងទឹកជំនន់នៅតំបន់ភាគកណ្តាល-តំបន់ Tay Nguyen។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើឲ្យចាត់ទុកការងារអភិរក្សនិងលើកកម្ពស់វប្បធម៌បណ្តាជនជាតិជាភារកិច្ចជាប្រចាំ និងជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងការផ្សព្វផ្សាយនិងការអប់រំ អំពីតម្លៃនៃចំណងមហាសាមគ្គីភាពជាតិ ក្នុងចំណោមយុវជន; នាំយកបេតិកភណ្ឌវប្បធម៌ចូលទៅក្នុងប្រព័ន្ធអប់រំ និងសកម្មភាពសហគមន៍ ដើម្បីឱ្យយុវជនជំនាន់ក្រោយយល់ដឹងនិងមានមោទនភាពចំពោះអត្តសញ្ញាណជាតិ  ជាពិសេសនៅក្នុងបរិបទដែលតំបន់ភាគកណ្តាលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់៖

“ជាពិសេសថ្ងៃនេះ យើងមានសាមគ្គីភាព ផ្តោតអារម្មណ៍ឆ្ពោះទៅតំបន់ភាគកណ្តាលដោយស្មោះអស់ពីចិត្ត។ ស្មារតីនៃមហាសាមគ្គីភាពជាតិ សមមិត្ត និងជនរួមជាតិក្នុងគ្រាលំបាក។ ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឯកភាព ការចែករំលែកសេចក្តីរីករាយ និងទុក្ខលំបាក ចែករំលែកជាមួយប្រជាជនតំបន់ភាគកណ្តាលក្នុងគ្រាលំបាកនេះ។ ខ្ញុំជឿជាក់ថា ជាមួយនឹងកម្លាំងនៃមហាសាមគ្គីភាពជាតិ ជាមួយនឹងទីបង្អែក  "ប្រជាជនបង្កើតប្រវត្តិសាស្ត្រ" យើងនឹងរួមគ្នាជំនះពុះពាររាល់ការលំបាក កសាងប្រទេសវៀតណាមដ៏សម្បូរបែប អរិយធម៌ និងវិបុលភាព”។

នៅក្នុងពិធីនេះ សមូហភាព និងអាជីវកម្មបានបរិច្ចាគប្រាក់ដើម្បីឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen ដែលរងការខូចខាតបង្កឡើងដោយទឹកជំនន់ ជាមួយនឹងចំនួនទឹកប្រាក់សរុបចំនួន ៥៤០ ពាន់លានដុង (ប្រហែល ២១ លានដុល្លារអាមេរិក)៕


top