ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក​ ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុង​ពិធី​ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីអេស្ប៉ាញ អញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី៩ ខែមេសា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា។

នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៧មក; នេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់មេដឹកនាំជាន់ខ្ពស់អេស្ប៉ាញ ក្រោយរយៈពេល ១៩ ឆ្នាំចាប់តាំងពីដំណើរទស្សនកិច្ចរបស់ស្តេច Juan Carlos និងម្ចាស់ក្សត្រី Sofia ក្នុងឆ្នាំ ២០០៦។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីអេស្ប៉ាញ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ VOV

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ  លោក Pedro Sanchez បានជួបពិភាក្សាការងារ។ យោងតាមកម្មវិធីក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមសកម្មភាពសំខាន់ៗមួយចំនួនទៀតនៅទីក្រុងហាណូយ និងទស្សនាទីក្រុងហូជីមិញផងដែរ៕


top