នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ (រូបថត៖ VOV)
បញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល៣ឆ្នាំ
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការស្រាវជ្រាវ និងអនុវត្តគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេ
Cuu
Long រហូតមកដល់បច្ចុប្បន្ន ពីវាលស្រែដ៏ធំល្វឹងល្វើយ
ផ្លូវល្បឿនលឿនទំនើបកំពុងបង្ហាញរូបរាងច្បាស់
នាំមកនូវយថាទស្សន៍អភិវឌ្ឍន៍ដ៏ធំធេងដល់តំបន់ដីសណ្ដទន្លេ Cuu Long។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងស្ថាប័ននានា បន្តយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់នូវទស្សនៈដូចជា៖
ការដឹកជញ្ជូនដើរទៅមុខសម្រាប់បើកផ្លូវ មូលដ្ឋានប្តេជ្ញា,
មូលដ្ឋានធ្វើ, មូលដ្ឋានទទួលខុសត្រូវហើយមូលដ្ឋានទទួលផល;
មានតែការពិភាក្សាសម្រាប់ធ្វើ គ្មានការពិភាក្សាដើរថយក្រោយ
ធានាតាមកាលវិភាគ និងលើសពីកាលវិភាគ។ នៅពេលបានពិភាក្សា បានសម្រេចចិត្ត
យើងត្រូវតែធ្វើ ពេលធ្វើហើយត្រូវមានផលិតផលជាក់លាក់មួយ
កុំពិភាក្សាហើយទុកចោលគឺមិនបានទេ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខិតខំសម្រេចបាននូវគោលដៅដែលថា
ដល់ដំណាច់ឆ្នាំ ២០២៥ បញ្ចប់ជាមូលដ្ឋានផ្លូវហាយវេប្រវែង ៦០០
គីឡូម៉ែត្រនៅតំបន់ដីសណ្តទន្លេ Cuu Long បង្កើតសមិទ្ធិផលនានា
ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង ខួបលើកទី ៨០
នៃការបង្កើតប្រទេសជាតិ។ ស្វាគមន៍មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់
ឈានដល់មហាសន្និបាតបក្សលើកទី១៤៕