នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន
លោក Hiroyuki Ishige (រូបថតៈ TTXVN)
កែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មជាភារកិច្ចស្នូល និងជាប្រចាំរបស់រដ្ឋាភិបាលវៀតណាម។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នៅក្នុងពិធីទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) Hiroyuki Ishige។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមកំពុងផ្តោតសំខាន់លើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងច្បាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្ឃឹមថា នាពេលខាងមុខជប៉ុននឹង ឈានដល់នាំមុខគេ អំពីទុនវិនិយោគ FDI និងទេសចរណ៍ចូលមកវៀតណាម។ ទន្ទឹមជាមួយគ្នានោះ សង្ឃឹមថា ជប៉ុន្តែនឹងធ្វើការវិនិយោគចូលវៀតណាមលើវិស័យអភិ វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឧសហ្សាហកម្មឧបត្ថម្ភ អាកាសចរណ៍និងសណ្ឋាគារជាដើម។
រីឯខ្លួនវិញ លោក Hiroyuki Ishige ក៏មានបំណងចង់ឲ្យវៀតណាមនិងជប៉ុន ដើរ ឈានមុខគេក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបានអនុវត្តន៍យ៉ាងឆាប់ៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម