ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិននៅខេត្ត Nghe An


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយក Mitsubishi Corporation លោក Tetsu Funayama
 

 នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្ត Nghe An នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​​អញ្ជើញ​ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាសម្ព័ន្ធក្រុមហ៊ុនឈា​នមុខក្នុងស្រុក​ និង​សម្ព័ន្ធ​ក្រុម​ហ៊ុម​ធំៗ​របស់​ពិភព​​លោក​ ដែលកំពុងវិនិយោគនៅខេត្ត​ Nghe An។

ក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា សម្ព័ន្ធក្រុមហ៊ុនធំៗ ក្នុងស្រុក កំ​ពុង​មាន​ជំហានអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា ដោយបាន​អភិក្រម​និង​អនុវត្ត​នូវ​បច្ចេក​វិទ្យា​ជឿន​លឿន​និង​គំរូ​អភិបាល​កិច្ច​ទំនើបក្នុងសកម្មភា​ពវិនិយោគ។ ​លោកនាយករដ្ឋម​ន្រ្តីបាន​អះអាង​ថា ច្បាប់​របស់​វៀត​ណាម​ជានិច្ច​កាល​ការពារសិទ្ធិអចលន​ទ្រព្យ សិទិ្ធពលរដ្ឋ និង​វិនិយោគិន​ ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​ដល់​វិស័យ​សេដ្ឋកិច្ច​ ក្នុងនោះចាត់ទុកសេដ្ឋកិ​ច្ចឯកជនជាកម្លាំងចលក​រដ៏សំខាន់នៃ​ការអភិវឌ្ឍន៍​។ នាយក​រដ្ឋមន្ត្រី​សង្ឃឹម​ថា វិនិយោគិន​ក្នុងស្រុកបន្តជំរុញស្មារតីស្នេហាជាតិ បន្តវិនិយោគយ៉ាងខ្លាំងក្លា ​ចូលមកខេត្ត Ng​he An​ និង​បណ្ដាតំ​បន់​ផ្សេងៗទៀត រួមចំណែកដល់ការ​ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គ​មរបស់​ប្រទេសជា​តិ។​ យ៉ាង​ណាមិញ​ ចាំបាច់អនុវត្តបច្ចេកវិទ្យាទំ​នើបនៃបដិវត្តន៍ឧស្សាហកម្ម​ ៤.០ ​និងកសាងពាណិជ្ជ​សញ្ញា កម្រិត​ជាតិ​និង​អន្តរជាតិ​ផង​ដែរ​។​

ក៏នា​ព្រឹកថ្ងៃទី២៣ខែកុម្ភៈ​ នាយករដ្ឋមន្ត្រី លោក Ng​uyen Xuan Phuc បានអញ្ជើញទទួល​ជួបជាមួយ​ប្រធាន​និង​ជាអគ្គ​នាយក Mitsubishi Corporation ​លោក Tetsu Funayama និងទទួលជួបជាមួ​យ​លោក Huynh Quang Hai អនុប្រធាន​អចិន្ត្រៃយ៍នៃអគ្គ​ក្រុមហ៊ុន​សាជីវកម្ម តំបន់ឧស្សាហកម្ម​វៀត​ណាម-សិង្ហបុរី (VSIP); ​លោក David Nardone អនុប្រធាន​សម្ព័ន្ធក្រុម​ហ៊ុន WHA Corporation Public Company Limited នៃ​ប្រទេសថៃ។ នៅក្នុងជំនួប​ទាំង​នេះ នាយករ​ដ្ឋមន្ត្រី លោក Nguyen Xuan Phuc បា​នសង្ក​ត់ធ្ង​ន់លើ​ការសន្យា​របស់រដ្ឋាភិបាល​វៀត​ណាម និ​ងតំបន់ផ្សេងៗ ដែលតែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោ​គិន​ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top