នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃទី២០ ខែមិថុនា បានធ្វើដំណើរទៅត្រួតពិនិត្យនៅខេត្ត Ubon Ratchathani ដើម្បីលើកទឹកចិត្តស្មារតីរបស់ ទាហាន និងវាយតម្លៃស្ថានភាពសន្តិសុខនៅតំបន់ Chong Bok នៅតាមព្រំដែនថៃ-កម្ពុជា ដែលបានកើតមានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រទេសទាំងពីរនាពីថ្ងៃទី ២៨ ឧសភា កន្លងទៅ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចុះត្រួតពិនិត្យតំបន់ Chongbok ខេត្ត Ubon Ratchathani។ រូបភាព៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ
ក្នុងដំណើរត្រួតពិនិត្យ
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងរដ្ឋមន្ត្រីក្រសួងការពារជាតិ
លោក Phumtham Wechayachai បានទទួលស្គាល់
និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឧត្តមសេនីយ៍ទោ Boonsin
Padklang មេបញ្ជាការយោធភូមិភាគទី ២ រួមជាមួយទាហាន និងកងកម្លាំងសន្តិសុខស្ម័គ្រចិត្តនៅមូលដ្ឋាន
ក្នុងការធានាសន្តិសុខតាមព្រំដែន។
នៅមូលដ្ឋានប្រតិបត្តិការណ៍
Morakot លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn
បានជួបសំណេះសំណាលជាមួយកងកម្លាំងពិសេស Suranaree លើកទឹកចិត្តស្មារតីទាហាន
ហើយបានបញ្ជាក់ពីការសន្យារបស់រដ្ឋាភិបាលក្នុងការជួយគាំទ្រដោយអស់ពីសមត្ថភាពចំពោះកងកម្លាំងប្រដាប់អាវុធ
ដោយសង្កត់ធ្ងន់ថា កងទ័ពគឺជាខែលរបស់ប្រទេសជាតិ ហើយត្រូវតែធានាថា
ខែលនេះមានភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទនៃការលេចធ្លាយ នៃការថតសម្លេងការសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រី
Paetongtarn Shinawatra និងប្រធានព្រឹទ្ធសភាកម្ពុជា
លោក ហ៊ុន សែន ដោយបានលើកឡើងពីតួនាទីរបស់លោកឧត្តមសេនីយ៍ទោ Boonsin Padklang ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ មេបញ្ជាការយោធភូមិភាគទី
២ រូបនេះ ក៏បានអះអាងពីការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ
ដោយសង្កត់ធ្ងន់លើជំហរដ៏ខ្ជាប់ខ្ជួនក្នុងការការពារផលប្រយោជន៍ជាតិ
ក៏ដូចជាសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនផងដែរ៕