ព័ត៌មាន

នាយករដ្ឋមន្ត្រីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីក្រុងហូជីមិញ


នាយករដ្ឋមន្ត្រីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី៨  ខែ​តុលា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចុះ​ត្រួតពិនិត្យសុវត្ថិភាពអនាម័យម្ហូបអាហារនៅមូលដ្ឋានកែច្នៃម្ហូបអាហារមួយចំនួននៅទីក្រុង​ហូជីមិញ។ នៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើអោយបណ្ដាម្ចាសមូលដ្ឋានផលិតកម្មត្រូវធានាអំពី​ប្រភពវត្ថុធាតុដើម ធានាសុវត្ថភាព គុណភាព​ម្ហូបអាហារ។ រួមជាមួយនោះ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកបណ្ដាស្ថាប័ននៅក្នុងតំបន់ត្រូវពិនិត្យ ឃ្លាំមើលនិងអប់រំមនសិការសំរាប់បុគ្គលិកម្នាក់ៗ អ្នកផ្គត់ផ្គង អ្នកកែច្នៃម្ហូបអាហារ ដើម្បីធានាអំពីសុវត្ថិភាព​ អនាម័យ​ម្ហូបអាហារ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top