តំបន់ជាច្រើននៅឃុំ Tan Quang (ខេត្ត Tuyen Quang) ដាច់ចរន្តអគ្គិសនី និងបានរំខានការទំនាក់ទំនងបន្ទាប់ពីព្យុះលេខ ១០។ រូបថត៖ VOV
ក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខនិងសមានចិត្តយ៉ាងស្មោះស្ម័គ្របំផុតចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសចំពោះក្រុមគ្រួសារដែលមានជនរងគ្រោះបាត់បង់ជីវិត។ លោកនាយករដ្ឋមន្ត្រីក៏បានជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយ ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រជាជនវៀតណាមនឹងជំនះពុះពារក្នុងរយៈពេលដ៏លំបាកនេះ៕