ព័ត៌មាន

នាឆ្នាំ២០២០រដ្ឋសភាវៀតណាមនឹងដំណើរការឃ្លាំ​មើលលើការ​អនុវត្តគោលនយោបាយ​និងច្បាប់ស្ដីពីការបង្ការប្រឆាំង​នឹងការរំលោភ​លើកុមារ


ទិដ្ឋភាពនៅក្នុងសាលប្រជុំរបស់រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn)
 

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋសភាវៀតណាមបានស្ដាប់និងពិភាក្សាអំពី របាយ​ការណ៍ស្ដីពី​ពង្រាង​កម្ម​វិធីឃ្លាំមើល​របស់រដ្ឋ​សភា​ឆ្នាំ ២០២០។
 
ពង្រាងកម្ម​វិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២០នៅសម័យប្រជុំលើកទី៩និងលើកទី១០ ដែលត្រូវបាន​គណៈកម្មាធិ​ការ​អចិន្រ្តៃយ៍រដ្ឋសភាដាក់ជូន​រដ្ឋសភា នោះ គឺមានខ្លឹមសារនា​នាដូច​ជា៖ ពិចារណា លើរបាយការ​ណ៍រ​បស់​រដ្ឋាភិបាល ស្ដីពីការវាយតម្លៃបំពេ​ញបន្ថែមចំពោះលទ្ធផលអនុវ​ត្តផែន​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​និង​ថវិកា​រដ្ឋ​ ស្ថា​នភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិ​ងថវិការដ្ឋ ក្នុងប៉ុន្មានខែដើមឆ្នាំ២​០២០ ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើពុករលួយនិងកា​រខ្ជះ ខ្ជាយ ការងារប្រយុទ្ធប្រឆាំង​នឹងឧក្រិដ្ឋ​ជន​និងការ​រំលោភ​បំពាន​ច្បាប់​ ស្ថានភាព អនុវត្តរដ្ឋធម្មនុញ​ ច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ​និងដំណើរ​ការសួរ ដេញដោល​និង​ឆ្លើយសំណួរដេញ​ដោលរបស់សមាជិកសភា ជា​ដើម។ ប្រធាន ខុទ្ទកាល័យរដ្ឋស​ភាលោក Nguyen Hanh Phuc បាន​អោយ​ដឹងថា៖
 
 “ក្រោយពីពិ​ចារណាយ៉ាងហ្មត់ចត់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន ស្នើអោយរដ្ឋ​សភាឃ្លាំ​មើល​ប្រធាន​បទតែ​មួយ​នៅសម័យប្រជុំលើកទី៩។ សូមស្នើ ​អោយរដ្ឋសភាពិចារណា និ​ងសម្រេច​ជ្រើសរើស​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ ប្រធានបទចំនួន២ជាបន្តទៅនេះ។ ប្រធាន​បទទី១គឺស្ដីពីការអនុវត្តគោលនយោបាយ​ ច្បាប់ស្ដីពី​ការបង្ការ​ប្រឆាំង​នឹងការរំលោភលើកុមារ ហើយប្រធា​នបទទី២គឺស្ដីពី​ ការអនុវត្ត​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​វៀត​ណាម​ជាសមាជិក”។
 
ដោយទទួលបាន​សម្លេងគាំទ្រភាគច្រើន បណ្ដាសមាជិកសភាបា​នស្នើ អោយរដ្ឋសភា​ដំណើរ​ការ​ឃ្លាំមើល​ប្រធាន​បទ​ស្ដីពី​ការ​អនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការប្រ​ឆាំងនឹងការំលោភលើកុមារ ​នាឆ្នាំ២០​២០៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top