នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅសហរដ្ឋ អាមេរិក និងធ្វើជាសហប្រធានកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម - សហរដ្ឋអាមេរិក លើកដំបូង រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីស្នាក់ការក្រុមប្រឹក្សាសន្តិសុខជាតិ វ៉ាស៊ីនតោនឌីស៊ី។
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son (ឆ្វេង) ជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan (រូបថត៖ hanoimoi.com.vn)
ក្នុងជំនួបនេះ ទីប្រឹក្សា Jake
Sullivan បានអះអាងថា
អាមេរិកនឹងបន្តអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាន
គាំទ្រវៀតណាមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់
ក៏ដូចជាការអនុវត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
និងជំនះលើផលវិបាកបណ្តាលដោយសង្គ្រាម...
បន្តធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ កាន់តែជាក់ស្តែង
និងមានប្រសិទ្ធភាព។
រីឯខ្លួនវិញ
រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា
វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រសំខាន់
ដោយវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសវៀតណាមមួយខ្លាំងមាំមួន
ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព; ស្នើភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់សសរស្តម្ភនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
ដោយផ្តល់អាទិភាពដល់ការរក្សានិងពង្រីកយន្តការសន្ទនា
បន្តពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច -ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា
ជាពិសេសនវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
ហើយសហរដ្ឋអាមេរិកនឹងទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗ
ហើយសហការដើម្បីជំនះនូវផលវិបាកនៃសង្រ្គាម។
នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេសកាលពីម្សិលមិញផងដែរ។Ao Bui
Thanh Son បានជួបពិភាក្សាការងារជាមួយអគ្គនាយកទីភ្នាក់ងារសហរដ្ឋ
អាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) Samantha Power ផងដែរ៕