អគ្គនាយកទីភ្នាក់ងារសារ ព័ត៌មានវៀតណាមលោកNguyen Duc Loi (ខាងឆ្វេង) ធ្វើសម្ភាសន៍ជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាមនិងជប៉ុន (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅជប៉ុន អគ្គនាយកទីភ្នាក់ងារសារ ព័ត៌មានវៀតណាមលោក Nguyen Duc Loi បានធ្វើសម្ភាសន៍ជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងវៀត ណាមនិងជប៉ុន។
វាយតម្លៃចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Shinzo Abe បានចាត់ទុកថា ចំណុចគន្លឹះក្នុងទំនាក់ទំនងភាពជាដៃគូរវាងជប៉ុន និងវៀតណាមនោះ គឺដើម្បីរួមចំណែកទៅក្នុងសន្តិភាពនិងវិបុលភាពក្នុងតំបន់។ នាបច្ចុប្បន្ន ប្រទេសទាំងពីរមានការប្រាស្រ័យ រវាងប្រជាជនជាមួយប្រជាជនក៏ដូច ជាការប្រាស្រ័យផ្នែកសេដ្ឋកិច្ចយ៉ាងស្វាហាប់ណាស់។ ជប៉ុនមានគោល បំណង ចង់ សហប្រតិបតិ្តការជាមួយវៀតណាម ដើម្បីដោះស្រាយបញ្ហានានាទាក់ទិនដល់ សន្តិសុខការពារជាតិ បញ្ហាតំបន់ក៏ដូចការបញ្ហាអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នាយក រដ្ឋមន្រ្តីលោក Shinzo Abe បានអះអាងថា ជប៉ុនមានគោលបំណងចង់ធ្វើអោយ ស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ស្ដីពីសក្ដានុភាពអភិវឌ្ឍនៃទំនាក់ទំនងរវាងជប៉ុន និងវៀតណាមនាពេលខាងមុខ លោក Shinzo Abe បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតែ ជាទំនាក់ទំនងជួយឧបត្ថម្ភគ្នានិងសហប្រតិបត្តិការគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីក៏បាន ជម្រាបថា ជប៉ុនមានគោលបំណងចង់រួមជាមួយវៀតណាមដោះស្រាយបញ្ហា នានាក្នុងតំបន់ ព្រមទាំងស្ថាបនាតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរី ភាពនិងបើកចំហរផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម