សក្តានុពលមូលដ្ឋាន

ធ្វើជាអ្នកមានពីការដាំបន្លែខ្លូតព្រៃ

បង្កាត់ពូជបន្លែខ្លូតព្រៃទៅជាផលិតផលពាណិជ្ជកម្មដោយជោគជ័យ បងប្រុស ថាច់ស៊ុម (ជនជាតិ ខ្មែរ នៅភូមិ ៤ ឃុំ ងៀទ្រុង (ខេត្ត ដុងណាយ) បានបង្កើតប្រភពចំណូលប្រកបដោយចីរភាពជូនគ្រួសារ ហើយបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជូនប្រជាជនមូលដ្ឋានជាច្រើនក្រុមគ្រួសារ។

 

 
គ្រួសារលោកស្រី ធីម៉ូយ ប្រមូលផលបន្លែខ្លូតដាំឆ្លាស់ក្នុងចម្ការកៅស៊ូ។
គ្រួសារបងប្រុស ដៀវមិញ ដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ០,៣ ហិកតាក្នុងចម្ការកាហ្វេហើយបានអំណោយផល។ បច្ចុប្បន្ននេះ គ្រួសារកំពុងបន្តដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ១,៥ ហិកតាក្នុងចម្ការកៅស៊ូ។

ក្រោយពេលរៀបការរួច ប្ដីប្រពន្ធបងប្រុស ថាច់ស៊ុម បង្កើតអាជីវកម្មដោយចិញ្ចឹមសត្វ ដាំដើមឈើហូបផ្លែ ប៉ុន្តែប្រសិទ្ធភាពមិនខ្ពស់។ ចុងឆ្នាំ ២០១៦ បងប្រុសសង្កេតឃើញថា បន្លែខ្លូតព្រៃទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំង ប៉ុន្តែអ្នកដាំតិច។ បងប្រុសរកវិធីបង្កាត់ ពូជបន្លែខ្លូត ដាំបន្លែឆ្លាស់ក្នុងចម្ការកៅស៊ូចំនួន ២ ហិកតាហើយប្តេជ្ញាចិត្តប្រែក្លាយវា ទៅជាផលិតផលពាណិជ្ជកម្ម។

អនុវត្តបច្ចេកទេសដាំដុះ និងថែទាំ ថ្នាលបណ្តុះបន្លែខ្លូតរបស់គ្រួសារបងប្រុស ថាច់ស៊ុម លូតលាស់ល្អ។ ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ គ្រួសារបងប្រុសមាន ប្រភពចំណូលស្ថិរភាព ដោយសារលក់ពូជចំនួន ១០.០០០ ដល់ ១២.០០០ ដើមក្នុងមួយឆ្នាំចេញ ទៅទីផ្សារ ដោយ តម្លៃពី ១៥.០០០ ដល់ ៣០.០០០ ដុងក្នុងមួយដើម។ ដោយសារលក់ស្លឹកនិងដើមពូជ បន្លែខ្លូត គ្រួសារបងប្រុសទទួលបានប្រាក់ចំណេញចំនួន ២០០ លានដុងក្នុងមួយឆ្នាំ។

បងប្រុស ថាច់ស៊ុម (ខាងស្តាំ) ចែករំលែកបទពិសោធន៍ដាំដំណាំបន្លែខ្លូតក្រោមម្លប់ដើមកៅស៊ូ។

 

គំរូផ្តើមអាជីពរបស់បងប្រុស ថាច់ស៊ុម ក៏ជួយប្រជាជនឃុំ ងៀទ្រុង ជាច្រើនក្រុមគ្រួសារ មានពូជបន្លែខ្លូតដើម្បីដាំឆ្លាស់ ឈោងឈានឡើងរួចផុតក្រីក្រទៀតផង៕


top