នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។
នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំ។ រូបថត៖ Lại Hoa/VOV
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានលើកច្បាស់ថា ការអភិវឌ្ឍលំនៅដ្ឋានសង្គមនិយាយរួម និងផ្ទះជួលសម្រាប់រស់នៅនិយាយដោយឡែក សម្រេចបានលទ្ធផលវិជ្ជមានជាច្រើននាពេលកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បានបំពេញតម្រូវការមានផ្ទះសម្បែងផ្ទាល់ខ្លួនតែប៉ុណ្ណោះ ខណៈដែលតម្រូវការជួលផ្ទះសម្រាប់រស់នៅក្នុងតម្លៃសមរម្យសម្រាប់កម្មករ និស្សិត មន្ត្រីរាជការ និងសមាជិកកងកម្លាំងប្រដាប់អាវុធនៅមានច្រើនណាស់ ប៉ុន្តែមិនទាន់ទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នៅឡើយទេ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការវាយតម្លៃត្រឹមត្រូវ ពេញលេញ និងច្បាស់លាស់អំពីតម្រូវការជួលផ្ទះសម្រាប់រស់នៅ នៅក្នុងរដ្ឋធានី ដោយចាត់ថ្នាក់តាមផ្នែក និងមុខសញ្ញានីមួយៗ។ ផ្តោតសំខាន់លើការកំណត់គម្លាតរវាងតម្រូវការ និងសមត្ថភាពផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។ ការអនុវត្តសាកល្បងនៅទីក្រុងហាណូយនឹងជួយបង្កើតបទពិសោធន៍ជាក់ស្តែង; បង្កើតមូលដ្ឋានគ្រឹះសម្រាប់បំពេញ ធ្វើសមកាលកម្មយន្តការ និងគោលនយោបាយទាក់ទងនឹងការអភិវឌ្ឍលំនៅដ្ឋានជួលយ៉ាងឆាប់រហ័ស៕