ព័ត៌មាន

ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧

នាថ្ងៃទី ២ ខែសីហា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Gia Tuc បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗដែលបម្រើដល់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។

ឧបនាយរដ្ឋមន្ត្រីប្រចាំលោក Pham Gia Tuc សមាជិកការិយាល័យដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក ខេត្តអានយ៉ាង។ រូបថត៖ VNA
ពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្ត An Giang និងវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា វៀតណាមបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC ចំនួនពីរលើកប្រកបដោយជោគជ័យ (ក្នុងឆ្នាំ ២០០៦ និង ២០១៧) ហើយមានបទពិសោធន៍ជាច្រើនក្នុងការងារត្រៀម និងរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ ដូច្នេះ ការធ្វើជាម្ចាស់ផ្ទះលើកទីបី គួរតែពង្រីកបទពិសោធន៍ទាំងនោះ ព្រមទាំងសិក្សាពីបទពិសោធន៍អន្តរជាតិ ដើម្បីកែលម្អគុណភាពនៃការរៀបចំផងដែរ។

យោងតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ APEC ២០២៧ គឺជាភារកិច្ចដ៏សែនសំខាន់ និងបន្ទាន់ ដោយទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ គម្រោងទាំងនេះមិនត្រឹមតែបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍនៃ Phu Quoc និងប្រទេសជាតិនៅក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យគម្រោងទាំងនេះត្រូវបានបញ្ចប់តាមកាលវិភាគ ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការនៃការរៀបចំកិច្ចប្រជុំកំពូល APEC ២០២៧ ឲ្យបានល្អបំផុ ត៕

យោងតាមរបាយការណ៍របស់ខេត្តអានយ៉ាង ក្នុងចំណោមគម្រោងសំខាន់ៗចំនួន ២១ ដែលបម្រើដល់ APEC ២០២៧ មានគម្រោងជាច្រើនត្រូវបានអនុវត្តន៍តាមកាលវិភាគគិតត្រឹមពេលនេះ។ ខេត្តដាក់ចេញគោលដៅសម្រេចគម្រោងចុងក្រោយ ប្រហែលនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពោលគឺ ៦ ខែមុនការបើកកិច្ចប្រជុំកំពូល APEC ២០២៧។


top