ព័ត៌មាន

ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងទីក្រុង


 ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងទីក្រុង (រូបថត៖ VNU)
 

នា​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០ ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក បាន​អនុម័ត​លើក​ញ្ចប់​ហិរញ្ញវត្ថុ​នយោបាយ​ ដែលមានតម្លៃ ៤២២ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាព​សម្រាប់​មហាវិទ្យាល័យ​ជាតិ​វៀត​ណាម​ចំនួន ៣ និងជួយឧបត្ថម្ភទីក្រុង Vinh Long បង្កើន​សមត្ថភាព​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។
 
ក្នុង​នោះ គម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យវៀតណាម ត្រូវបានជួយឧបត្ថម្ភកញ្ចប់ឥណទាន ដែល​មាន​ទឹក​ប្រាក់​ចំនួន ២៩៥ លានដុល្លារអាមេរិក នឹងចូលរួមចំណែកលើកកម្ពស់​សមត្ថភាព​បង្រៀន និងស្រាវ​ជ្រាវនៅ​សាកល​វិទ្យាល័យ​ជាតិហាណូយនិងសាកលវិទ្យាល័​យ ​Da Nang។
 
ទន្ទឹមនឹងនោះ​គម្រោងអភិវឌ្ឍន៍ទីក្រុង និងលើកក​ម្ពស់សមត្ថភាពទប់ទល់នឹងបម្រែបម្រួល​អាកាស​ធាតុ Vinh Long ដែលមាន​កញ្ចប់ឥណទានចំនួន ១២៧ លានដុល្លា​រអាមេរិក នឹងចូលរួម​ចំណែក​ក្នុង​ការកែលំអ​ហេដ្ឋារចនា​សម្ព័ន្ធ​ទឹកនិងផ្លូវគមនាគមន៍នៅទីក្រុងផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top