នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ប្រធានគណៈកម្មការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការងារធ្វើកំណែទម្រង់ប្រាក់បៀវត្ស ការធានារ៉ាប់រង់សង្គមនិងឧបត្ថម្ភធនសម្រាប់ជនមានគុណូបការៈ បានអញ្ជើញទទួលជួបជាមួយនាយកធនាគារជាតិ ធនាគាពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Ousmane Dione ដោយផ្ទៀងស្តាប់នូវការវិភាគនិងដាក់ចេញសំណើររបស់ជំនាញការទាក់ទិនដល់ការធ្វើកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងប្រាក់សោធន។
វាយតម្លៃខ្ពស់ចំពោះការដែលធនាគារពិភពលោកនៅវៀតណាមបានម្ចាស់ការស្រាវជ្រាវវាយតម្លៃអំពីគោលនយោបាយធានារ៉ាប់រងសង្គម នៅវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា ការវាយតម្លៃនេះពោរពេញទៅដោយប្រសិទ្ធភាព ជួយឲ្យរដ្ឋាភិបាលវៀតណាមបំពេញនូវគម្រោងការធ្វើកំណែ ទម្រង់ការធានារ៉ាប់រងសង្គម ដើម្បីដាក់ជូនការិយាល័យនយោបាយផ្តល់សេចក្តីសម្រេចនៅក្នុងសន្និបាតមជ្ឈឹមលើកទី ៧ ដែលប្រារព្ធឡើងនាពេលខាងមុខ។ លោក ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាល់ការសន្យារបស់ធនាគារពិភពលោកជាមូលដ្ឋានសំខាន់ ដើម្បីរដ្ឋាភិបាលវៀតណាមនឹងមានទំនុកទុកចិត្តក្នុងការនាំចេញ គោលនយោបាយថ្មី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម