ព័ត៌មាន

ទំព័រ​ដើម/ព័ត៍មាន ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា Mahn Win Khaing Than នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ាលោក Mahn Win Khaing Than (រូបថត៖AFP)

សេចក្ដីជូនដំណឹងសារព័ត៌មានរបស់គណៈកម្មាធិការកិច្ចការ បរទេសរដ្ឋសភាវៀតណាម នាថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៧​ បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាដឹកនាំដោយប្រធានព្រឹទ្ធ​សភា​និងជាប្រធានរដ្ឋសភាលោក Mahn Win Khaing Than នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញ​របស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top