នៅថ្ងៃទី ៣១ខែមករា (ថ្ងៃទី ៣ នៃបុណ្យតេត) តូបអក្សរផ្ចង់នៅតំបន់អក្សរសាស្ត្រ Van Mieu - Quoc Tu Giam បានប្រមូលផ្តុំទៅដោយមនុស្សមកសុំអក្សរផ្ចង់ ជូនពរឆ្នាំថ្មីឱ្យមានសុខភាពល្អ និងជោគជ័យ។
ទំនៀមទម្លាប់ដ៏ស្រស់ស្អាត សុំអក្សរផ្ចង់នៅដើមឆ្នាំ (រូបថត៖ VOV)
ក្រៅពីសកម្មភាពទេសចរណ៍នារដូវផ្ការីក ទំនៀមទម្លាប់សុំអក្សរផ្ចង់នៅ ដើមឆ្នាំ ដើម្បីបួងសួងសូមឲ្យប្រទេសជាតិអភិវឌ្ឍន៍ សុខុមាលភាពមកដល់ជាមួយគ្រប់គ្រួសារ និងភាពរីកចម្រើននៃការសិក្សាសម្រាប់កូនចៅ គឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតដែលត្រូវបានថែរក្សាច្រើនជំនាន់មកហើយ។ នៅថ្ងៃទី ៣១ខែមករា (ថ្ងៃទី ៣ នៃបុណ្យតេត) តូបអក្សរផ្ចង់នៅតំបន់អក្សរសាស្ត្រ Van Mieu - Quoc Tu Giam បានប្រមូលផ្តុំទៅដោយមនុស្សមកសុំអក្សរផ្ចង់ ជូនពរឆ្នាំថ្មីឱ្យមានសុខភាពល្អ និងជោគជ័យ។
ចូលរួមសកម្មភាពដូចជា៖ មហោស្រពសរសេរអក្សរផ្ចង់និទាឃរដូវឆ្នាំ ២០២៥ ពិព័រណ៍អក្សរផ្ចង់ ពិព័រណ៍រូបថតមាតុភូមិខ្ញុំវៀតណាមនៅតំបន់អក្សរសាស្ត្រ Van Mieu- Quoc Tu Giam លោក Pham Minh Giang ទីក្រុងហាណូយបានចែករំលែកថា៖ “បុណ្យតេតគឺជាពេលវេលាសម្រាប់ ជួបជុំក្រុមគ្រួសារ។ ថ្ងៃនេះ គ្រួសាររបស់ខ្ញុំមានគ្រួសារក្មេកជនជាតិអ៊ីតាលីទាំងមូលមកប្រទេសវៀតណាម ដើម្បីអំណរបុណ្យតេតវៀតណាម ហើយយើងនាំគ្នាកាន់តំបន់អក្សរសាស្ត្រ Van Mieu Quoc Tu Giam អំណរនិទាឃរដូវ។ ខ្ញុំស្រលាញ់មាតុភូមិរបស់ខ្ញុំ ប្រទេសរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ និងប្រភពដើមជាតិរបស់ខ្ញុំ”៕