ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ទន្ទឹមនឹងនេះបន្តស្វែងរកដំណោះស្រាយ ដើម្បីជំរុញកិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរបានចុះហត្ថលេខា ក៏ដូចជាបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។
វៀតណាម - ឡាវមានប្រពៃណីសាមគ្គីភាពពិសេសទំនាក់ទំនងជាស្មោះត្រង់រវាងបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរដឹកនាំដោយលោកប្រធានហូជីមិញ (Ho Chi Minh) និងលោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong និងមេដឹកនាំនិងប្រជាជនជាច្រើនជំនាន់ដែលបានពូនជ្រំ រក្សានិងពង្រឹក ដូចជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។