ព័ត៌មាន

ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងរួមចំណែកដល់សន្តិភាពនិងវិបុលភាពរបស់អាស៊ាន

លទ្ធផលនៃដំណើរទស្សនកិច្ចនៅករ៉េខាងត្បូងរបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺលើសពីទំនាក់ទំនងទ្វេភាគី ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខ និងសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះជាការវាយតម្លៃរបស់អ្នកវិភាគផ្នែកសន្តិសុខនិងកិច្ចការបរទេស Collins Chong Yew Keat នៃសកលវិទ្យាល័យ Malaya (ម៉ាឡេស៊ី) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០-១៣ ខែសីហា។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានស្វាគមន៍ និងជួបពិភាក្សាជាមួយអគ្គលេខាបក្ស លោក តូ ឡឹម។ រូបថត៖ VNA

យោងតាមអ្នកជំនាញ Collins Chong Yew Keat តាមរយៈដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម  ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង បានបោះជំហានយ៉ាងធំធេង លើគ្រប់ជ្រុងជ្រោយក្នុងវិស័យនយោបាយ សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជន។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ លើសពីទំនាក់ទំនងទ្វេភាគី ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់អាស៊ាន។ ក្នុងនោះ ផ្នែកសន្តិសុខ កិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង កាន់តែរឹងមាំនឹងពង្រឹងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខក្រៅប្រពៃណីដូចជា៖ សុវត្ថិភាពដែនសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

អគ្គលេខាបក្សលោកទ តូ ឡឹម ជួបជាមួយសហគ្រាសកូរ៉េខាងត្បូង។ រូបថត៖ VNA

ក្នុងបរិបទដែលគំរូពាណិជ្ជកម្មសកលរងការអាក់ខាន ដោយភាពតានតឹងភូមិសាស្ត្រនយោ បាយ និងការផ្លាស់ប្តូរពន្ធគយ ការដែលវៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ បាននាំមកឲ្យប្រទេសសមាជិកអាស៊ាននូវបណ្តាញថ្មីនៃការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើពិពិធកម្មទីផ្សារ រួមចំណែកកាត់បន្ថយការពឹងផ្អែកខ្លាំងលើដៃគូសេដ្ឋកិច្ចណាមួយ៕


top