ទំនាក់ទំនងពិសេសវៀតណាម - ឡាវស្រស់បំព្រងជានិច្ច និងរឹងមាំយូរអង្វែង
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនការទូតវៀតណាម - ឡាវ (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Khamphau Eunthavane និង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Dinh Quy មានអត្ថបទសរសេរស្ដីពី” ទំនាក់ទំនងពិសេស វៀតណាម - ឡាវស្រស់បំព្រងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ”។ អត្ថបទសរសេរនេះបានចុះផ្សាយដោយកាសែតជាច្រើននៅវៀតណាមនាថ្ងៃទី ៣ កញ្ញា។
អត្ថបទសរសេរនេះបានឲ្យដឹងថា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ វៀតណាម និងឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ និងក្រោយមក នាថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ១៩៧៧ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ។ នេះគឺជាព្រឹត្តិការណ៍ត្រដ៏ត្រចះត្រចង់ ដែលបានកត់សម្គាល់ការអភិវឌ្ឍន៍ ក្នុងប្រវត្តិសាស្ត្រនូវទំនាក់ទំនងពិសេសវៀតណាម-ឡាវ ឡាវ-វៀតណាម។ ឈានចូលដំណាក់កាលថ្មី ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានបម្រែបម្រួលដ៏ស្មុគស្មាញក្ដី ប៉ុន្តែទំនាក់ទំនងពិសេស វៀតណាម-ឡាវនៅតែជិតស្និទ្ធ និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
ទន្ទឹមនឹងនេះ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីហូជីមិញ បានរួមសហការ ជាមួយមជ្ឈមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ រៀបចំកម្មវិធីជួបសំណេះសំណាល មិត្តភាពយុវជនវៀតណាម-ឡាវ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ និងខេត្ត Nghe An និង Ha Tinh ដោយមានសកម្មភាពមានអត្ថន័យជាច្រើន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម