
ឧបនាយករដ្ឋមន្ត្រី លោក VuDuc Dam បានអញ្ជើញទទួលជួបជាមួយលោកស្រី Satsuki Katayama ព្រឹទ្ធសមាជិក និងជាប្រធានស្តីទីនៃគណៈកម្មាធិការគោលនយោបាយរបស់គណៈបក្សសេរី ប្រជាធិបតេយ្យជប៉ុន(រូបថតៈ VGP/Đình Nam)
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទទួលជួប ជាមួយលោកស្រី Satsuki Katayama ព្រឹទ្ធសមាជិក និងជាប្រធានស្តីទីនៃគណៈកម្មាធិការគោលនយោបាយ របស់គណៈបក្សសេរី ប្រជាធិបតេយ្យជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារ នៅវៀតណាម។ នៅទីនេះ លោក Vu Duc Dam បានសម្តែងក្តីសោមនស្សរីករាយ ដោយបានឃើញថា នាពេលកន្លងទៅ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ រវាងវៀតណាមនិងជប៉ុន បន្តមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងជាក់ស្តែងលើគ្រប់វិស័យ ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់។ លោក Vu Duc Dam មានបំណងថា លោកស្រី Satsuki Katayama នឹងសកម្មថែមទៀត ក្នុងការចលនារដ្ឋសសភាជប៉ុនបន្ត គាំទ្រនិងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម