នេះគឺជាចំណងជើងនៃអត្ថបទសរសេររបស់លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន។ (រូបថត៖ រដ្ឋសភា)
អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា ពេញមួយប្រវត្តិសាស្ត្រ ៨០ ឆ្នាំរបស់រដ្ឋសភាវៀតណាម (១៩៤៦-២០២៦) កិច្ចការបរទេសរបស់រដ្ឋសភាបានក្លាយជាកាណាល់ការទូតដ៏សំខាន់មួយ រួមជាមួយនឹងកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជន។ កិច្ចការបរទេសរបស់រដ្ឋសភាបានរួមចំណែកអះអាងនូវការត្រៀមខ្លួនជាស្រេចវៀតណាមក្នុងការធ្វើជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបាន; ចូលរួមយ៉ាងសកម្មនិងម្ចាស់ការ នៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ ដោយបង្ហាញពីការទទួលខុសត្រូវក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក; រួមចំណែកក្នុងការចលនាសហគមន៍ជនវៀតណាមនៅបរទេសឱ្យឆ្ពោះទៅរកមាតុភូមិ និងរួមដៃគ្នាកសាងប្រទេសជាតិ។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ដោយមានអត្ថន័យសំខាន់ពិសេស សម្រាប់គោលមាគ៌ាអភិវឌ្ឍន៍ជាតិក្នុងសម័យកាលថ្មី។ ដូច្នេះ កិច្ចការបរទេសរបស់រដ្ឋសភាបន្តលើកកម្ពស់យ៉ាងខ្លាំងនូវតួនាទីរបស់ខ្លួនជាសមាសធាតុដ៏សំខាន់នៃការទូតគ្រប់ជ្រុងជ្រោយ ទំនើប; ចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវនៅក្នុងយន្តការសភាពហុភាគី; លើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយសភានៃប្រទេសដទៃទៀត ជាពិសេសជាមួយដៃគូយុទ្ធសាស្ត្រ និងសំខាន់ៗ; ហើយក្នុងពេលជាមួយគ្នានោះ លើកកម្ពស់គុណភាពនៃការបង្កើតប្រព័ន្ធច្បាប់ ការផ្តល់សច្ចាប័ន និងការត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាអន្តរជាតិ ដោយធានាបាននូវភាពសុខដុមរមនារវាងផលប្រយោជន៍ជាតិនិងប្រជាជន ជាមួយនឹងការសន្យាអន្តរជាតិផងដែរ៕
រហូតមកដល់បច្ចុប្បន្ន រដ្ឋសភាវៀតណាមបានបង្កើតទំនាក់ទំនងជាមួយសភា និងរដ្ឋសភាជាង ១៤០; បានបង្កើតក្រុមសមាជិកសភាមិត្តភាពជាង ៥០ ជាមួយរដ្ឋសភានៃប្រទេសដទៃទៀត និងបានអនុវត្តន៍សកម្មភាពជាច្រើនដែលមានប្រសិទ្ធភាពជាក់ស្តែង។